ថ្ងៃទី ០៤ មិថុនា ឆ្នាំ ២០២០នេះ គឺជាខួប៧១ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោមទៅឲ្យវៀតណាមគ្រប់គ្រងបន្ត ពីអាណានិគមនិយមបារាំង។ ដោយសារតែបារម្ភពីការឆ្លងជំងឺកូវីដ១៩ ពិធីរំលឹកថ្ងៃដ៏ឈឺចាប់នៅឆ្នាំនេះ មិនបានធ្វើឡើងឲ្យទូលំទូលាយនោះទេ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី អង្គការខ្មែរកម្ពុជាក្រោម បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ កាន់ទុក្ខជាតិ នៅថ្ងៃទី ០៤ មិថុនា នៅតាមផ្ទះនិងតាមវត្តអារាមនានា ដើម្បីបង្ហាញពីការឈឺចាប់និងចងចាំថ្ងៃជាប្រវត្តិសាស្ត្រមួយនេះ។
ប្រភព RFI ៖ https://bit.ly/3eJ2Cgk