ខណៈដែល លោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានតែងតាំងនិងតម្លើងទៅជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល គេឃើញមានការសាទរពីអ្នកគាំទ្រជាច្រើនទាំងនៅតាមបណ្តាញសង្គម និងតាមសារព័ត៌មានមួយចំនួន។ ប៉ុន្តែជាមួយគ្នានោះក៏មានច្រើនដែរ ប្រតិកម្មរិះគន់លើការតែងតាំងនេះថាធ្វើឡើងរំលោភច្បាប់ ខណៈលោក ហ៊ុន ម៉ាណែត កំពុងកាន់តួនាទីជាអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
ប្រភព RFI ៖ https://bit.ly/3h9C8Xw