លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជាបានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃពុធនេះថា គិតមកដល់ពេលនេះ អាជ្ញាធរកម្ពុជាមិនទាន់ទទួលបានតម្រុយ និងដំណឹងពីការបាត់ខ្លួនសកម្មជនប្រជាធិបតេយ្យថៃលោកវ៉ាន់ឆាលឺម សាត់ស័ក្តិសិទ្ធ នៅឡើយទេ ខណៈដែលការស៊ើបអង្កេតលើករណីនេះ កំពុងតែបន្តធ្វើ។ បន្ថែមលើនេះ លោកខៀវ សុភ័គ បានទាត់ចោលជាថ្មីថា អាជ្ញាធរកម្ពុជាមិនបានសហការជាមួយអាជ្ញាធរថៃក្នុងការចាប់ខ្លួនសកម្មជនប្រជាធិបតេយ្យថៃរូបនេះនោះទេ។ បើតាមលោកខៀវ សុភ័គ លោកវ៉ាន់ឆាលឺម សាត់ស័ក្តិសិទ្ធ បានស្នាក់នៅខុសច្បាប់នៅក្នុងប្រទេសកម្ពុជា ហើយបានបាត់ដំណឹងតាំងពីចុងឆ្នាំ២០១៧មកម្លេះ។
ប្រភព RFI ៖ https://bit.ly/2AWR7mS