ជាថ្មីម្តងទៀត អាជ្ញាធរកម្ពុជាបានហាមឃាត់មិនឲ្យយុវជនជិះកង់នៅក្នុងទីក្រុងភ្នំពេញ ដើម្បីផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានស្គាល់ និងចូលរួមការពារតំបន់កោះកុងក្រៅនោះទេ។ កាលពីពេលថ្មីៗនេះ ក្រុមយុវជនដែលមានការចូលរួមពីសកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន ក៏ត្រូវបានអាជ្ញាធរខេត្តកោះកុង ទប់ស្កាត់មិនឲ្យជិះកង់ដាក់ញត្តិជូនរដ្ឋាភិបាលកម្ពុជា ដើម្បីស្នើសុំដាក់តំបន់កោះកុងក្រៅ ជាតំបន់ការពារនោះទេ។ សូមបញ្ជាក់ថា កោះកុងក្រៅ គឺជាកោះធំជាងគេ និងស្អាតជាងគេនៅកម្ពុជា ត្រូវបានរដ្ឋាភិបាលផ្តល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនមួយ ដើម្បីធ្វើការអភិវឌ្ឍន៍។
ប្រភព RFi ៖ https://bit.ly/2C8WJLB