អ្នកជំនាញផ្នែកសិទ្ធិមនុស្សនៅកម្ពុជាបានសង្កេតឃើញថា បើទោះបីកម្ពុជាកំពុងប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ក៏ដោយ ក៏ការរឹតត្បិតសិទ្ធិ សេរីភាពនៅតែបន្តកើតឡើងដោយមិនមានការថមថយនោះទេ។ ការកត់សម្គាល់នេះ ធ្វើឡើងនៅក្នុងវេទិកាពិភាក្សាមួយស្តីពីស្ថានភាពសិទ្ធិមនុស្សអំឡុងពេលវិបត្តិកូវីដ១៩ ក្នុងព្រឹត្តិការណ៍អ៊ីនធឺណិតបើកទូលាយ ឆ្នាំ២០២០នៅព្រឹកថ្ងៃសៅរ៍នេះ។ សម្រាប់អ្នកជំនាញសិទ្ធិមនុស្ស អាជ្ញាធរ និងប្រជាពលរដ្ឋគួរតែរួមគ្នា ដើម្បីធានាធ្វើយ៉ាងណាឱ្យស្ថានភាពគោរពសិទ្ធិមនុស្សនៅកម្ពុជាមានភាពល្អប្រសើរឡើង។
ប្រភព RFI ៖ https://bit.ly/2ULmsQF