ក្រុមអ្នកការពារសិទ្ធិមនុស្ស បន្តទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបើកការស៊ើបអង្កេតឲ្យបានគ្រប់ជ្រុងជ្រោយ ករណីបាត់ខ្លួនដោយបង្ខំ សកម្មជននយោបាយថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ (Wanchalerm Satsaksit) នៅក្រុងភ្នំពេញ។ ពួកគេលើកឡើងថា ប្រសិនបើគ្មានការស៊ើបអង្កេតទេ នោះនឹងបណ្តាលឲ្យមានការរិះគន់ និងការសង្ស័យកាន់តែខ្លាំងថា រដ្ឋាភិបាលកម្ពុជាអាចជាប់ពាក់ព័ន្ធនឹងករណីមួយនេះ។ ការលើកឡើងនេះ ស្របពេលដែលអង្គការសិទ្ធិមនុស្សក្នុងតំបន់ និងអន្តរជាតិសម្ដែងការព្រួយបារម្ភកាន់តែខ្លាំងអំពីករណីមួយនេះ។
ប្រភព RFA ៖ https://bit.ly/30Rt97I