ស្របពេលដែលជំងឺកូវីដ១៩ នៅតែបន្តរីករាលដាល និងប៉ះពាល់ខ្លាំងលើច្រើនវិស័យ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជានៅតែសម្លឹងឃើញពីសារៈសំខាន់នៃវិស័យទេសចរណ៍ក្នុងស្រុកក្នុងការជួយស្រោចស្រង់សេដ្ឋកិច្ចជាតិ។ អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា ការជំរុញឱ្យមានសកម្មភាពទេសចរណ៍ក្នុងស្រុក គឺជាការរឿងសំខាន់ ដើម្បីជួយរំដោះសេដ្ឋកិច្ចជាតិពីការជាប់គាំងដោយសារវិបត្តិជំងឺកូវីដ១៩។ ការលើកឡើងនេះ ធ្វើឡើងស្របពេលដែលសកម្មភាពទេសចរណ៍ក្នុងស្រុកកំពុងចាប់ផ្តើមងើបឡើងវិញ។
ប្រភព RFA ៖ https://bit.ly/3hGml2E