មូលហេតុច្បាប់ហាមមានកម្លាំងទ័ពនៅក្នុងបក្ស។
អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស លើកឡើងថា កងកម្លាំងជារបស់ជាតិ ត្រូវការពារអ្វីជាផលប្រយោជន៍ជាតិ មិនអាចមានតួនាទីនៅក្នុងបក្សបានទេ។ លោកបន្ថែមថា នៅក្នុងសង្គមប្រជាធិបតេយ្យ គណបក្សនយោបាយមានការប្រកួតប្រជែងគ្នាដណ្តើមយកការគាំទ្រពីពលរដ្ឋ ដូច្នេះកងទ័ពជាកម្លាំងរបស់ជាតិមិនអាចដាក់ខ្លួនទៅគាំទ្របក្សណាមួយ ប្រឆាំងបក្សផ្សេងជាខ្មែរដូចគ្នានោះទេ។
ប្រភព VOD ៖ https://bit.ly/3fPplIa