សហព័ន្ធស្រូវអង្ករកម្ពុជាបានអះអាងថា ប្រសិនបើសហរដ្ឋអាមេរិកលុបចោលកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម (GSP)លើអង្ករកម្ពុជានឹងមិនមានផលប៉ះពាល់ធ្ងន់ធ្ងរទេ។ ផ្ទុយមកវិញវាជាឱកាសសម្រាប់អង្ករកម្ពុជាក្នុងការប្រកួតប្រជែងតម្លៃជាមួយអង្កររបស់បណ្តាប្រទេសផ្សេងទៀតដែលនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិកដូចគ្នា។ ការឆ្លើយតបនេះធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិកកំពុងត្រួតពិនិត្យការលុបចោលកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម (GSP) លើអង្ករពីបណ្ដាប្រទេសជាច្រើនរួមទាំងកម្ពុជាផងដែរ ដើម្បីកាត់បន្ថយការនាំចូលដែលធ្វើប៉ះពាល់ដល់កសិកររបស់ពួកគេ។