ក្រសួងសុខាភិបាល បន្តរកឃើញករណីថ្មីនៃជំងឺកូវីដ-១៩ (COVID-19) លើបុរសជនជាតិខ្មែរ៩នាក់ទៀត ដែលបានវិលត្រឡប់ពីប្រទេសអារ៉ាប៊ីសាអូឌីត ដោយបន្តជើងហោះហើរ ពីប្រទេសម៉ាឡេស៊ី មកកម្ពុជា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី១៤ កក្កដា។
ប្រភព ថ្មីៗ ៖ https://bit.ly/3j3bMqY