អ្នកការពារសិទ្ធិមនុស្សយល់ថា បទចោទប្រកាន់មនុស្សឃាតដោយអចេតនាប្រឆាំងចៅក្រម គង់ ខេមរា ដែលបានបើកឡានដោយល្បឿនលឿនដេញបុកមនុស្សបណ្ដាលឲ្យស្លាប់ជាកម្រិតទោសទណ្ឌនៅស្រាលមិនទាន់សាកសមនឹងទង្វើ។ ការជំរុញនេះ ធ្វើឡើងក្រោយពេល តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនលោកចៅក្រម គង់ ខេមរា បណ្ដោះអាសន្នបទមនុស្សឃាតដោយអចេតនា ពាក់ព័ន្ធនឹងការបើកឡានដេញបុកមនុស្សបណ្ដាលឲ្យស្លាប់ នៅនឹងកន្លែង។
ប្រភព RFA ៖ https://bit.ly/3gX6KKZ