ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានផ្តល់ភ្លើងខៀវដល់ក្រសួងអប់រំ យុវជន និងកីឡាក្នុងការបើកសាលារៀនខ្លះឡើងវិញនៅក្នុងខែសីហា ខាងមុខនេះ។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ប្រកាសពីការឯកភាពនេះនៅក្នុងពេលលោកទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី នៅស្រុកពាមរក៍ ខេត្តព្រៃវែង នៅព្រឹកថ្ងៃអង្គារនេះ។ ការឯកភាពរបស់លោកនាយករដ្ឋមន្រ្តី ធ្វើឡើងក្រោយពីក្រសួងអប់រំ បានស្នើសុំការសម្រេចបើកសាលារៀនឡើងវិញក្នុងដំណាក់កាលទី១នៅខែក្រោយ។
ប្រភព RFI ៖ https://bit.ly/3fGy9Ao