នៅថ្ងៃទី១២ ខែសីហា សប្តាហ៍ក្រោយនេះ គឺជាកាលកំណត់នៃការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធEBAរបស់អឺរ៉ុបចំពោះកម្ពុជា។ រដ្ឋាភិបាលកម្ពុជា និង មជ្ឈដ្ឋានដទៃខ្លះបានសន្មត់ហើយថា ការកំណត់ដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធEBAនេះ ទំនងជាគ្មានអ្វីប្រែប្រួលនោះឡើយ។ បើទោះជាយ៉ាងណាក៏ដោយ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានអះអាងថា រដ្ឋាភិបាលកម្ពុជាបានត្រៀមកញ្ចប់ថវិកាប្រមាណ១ពាន់១៦៤លានដុល្លារអាមេរិករួចរាល់ហើយសម្រាប់ទប់ទល់នឹងការបាត់ផ្នែកខ្លះនៃEBAនេះ និង បញ្ហាផ្សេងទៀតដែលប៉ះពាល់ដោយសារតែជំងឺកូវីដ ១៩។
ប្រភព RFI ៖ https://bit.ly/30yfkdH