អតីតបក្សសង្រ្គោះជាតិនៅព្រឹកថ្ងៃព្រហហស្បតិ៍នេះ បានចេញសេចក្តីថ្លែងការណ៍កម្រាស់៣ទំព័រដាក់បន្ទុកលើប្រមុខរដ្ឋាភិបាលកម្ពុជាចំពោះការបាត់បង់ការអនុគ្រោះEBA ២០%។ ការបាត់បង់ការអនុគ្រោះEBA ២០%នេះ ត្រូវបានអតីតបក្សប្រឆាំងចង្អុលបង្ហាញថា ដោយសារតែការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលការសម្រេចចិត្តនេះនិងធ្វើឱ្យពលរដ្ឋខ្មែរធ្លាក់ខ្លួនក្រកាន់តែខ្លាំង។ តែទោះជាបែបនេះក្តី អតីតបក្សប្រឆាំងចង់ចូលរួមដោះស្រាយបញ្ហានេះជាមួយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ ប៉ុន្តែអ្នកនាំពាក្យបក្សកាន់អំណាចថា នេះ គឺគ្រាន់តែជាការចង់យកបញ្ហាEBA មកជួយឱ្យខ្លួនរស់នៅឡើងវិញរបស់អតីតបក្សប្រឆាំងប៉ុណ្ណោះ។
ប្រភព RFI ៖ https://bit.ly/30TrbTT