អាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនអ្នកតវ៉ា ទាមទារដោះលែង លោក រ៉ុង ឈុន ជាបន្តបន្ទាប់ នៅថ្ងៃព្រហស្បតិ៍នេះ។ នៅមុនការចាប់ខ្លួនអាជ្ញាធរខណ្ឌ៧មករា បានប្រើអំពើហិង្សាយ៉ាងចាស់ដៃទៅលើក្រុមយុវជនតវ៉ានៅម្ដុំសាលាដំបូងរាជធានីភ្នំពេញ បណ្ដាលឲ្យយុវតីម្នាក់រងរបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជាង ១០នាក់ផ្សេងទៀត របួសដៃជើង និងដងខ្លួន ក្នុងខណៈដែលចៅក្រមបន្តនីតិវិធីសួរនាំ លោក រ៉ុង ឈុន ពីបទញុះញង់បញ្ហាព្រំដែន។
ប្រភព RFA ៖ https://bit.ly/31L6XLg