នាយកប្រតិបត្តិនែមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា មានប្រសាសន៍ថា ក្រៅពីកង្វល់ដែលបានលើកឡើងទាំងនោះ សង្គមស៊ីវិលក៏សម្ដែងក្ដីបារម្ភចំពោះការប្រើប្រាស់កម្លាំងសន្តិសុខ ប្រជាការពារ ដែលមិនមែនជានគរបាលយុត្តិធម៌ដែលសុទ្ធតែជាកម្លាំងបុរសទៅបង្ក្រាបដោយហិង្សា និងប៉ះពាល់កេរ្តិ៍ខ្មាសអ្នកទាមទារឲ្យដោះលែងលោក រ៉ុង ឈុន ដែលភា
គច្រើនជាស្ត្រី និងយុវតី។ លោកថា ប្រទេសអូស្ត្រាលីក្នុងនាមជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក៏មានកង្វល់ដូចគ្នានឹងសង្គមស៊ីវិលដែរ និងគាំទ្ររាល់ការលើកកម្ពស់ និងការងារការពារសិទ្ធិមនុស្ស៖ «ហើយស្ថានទូតក៏គាត់បានចែករំលែកដែរ ថាគេមិនព្រងើយកន្ដើយទេពាក់ព័ន្ធសិទ្ធិមនុស្សគេព្យាយាមជជែកជាមួយខាងរដ្ឋាភិបាលជជែកក្នុងន័យស្ថាបនា។ អ្វីដែលសង្គមស៊ីវិលព្រួយបារម្ភហ្នឹងគេធ្លាប់បានលើកទៅខាងរដ្ឋាភិបាលដែរ ជាក់ស្ដែងខាងស្ថានទូតអូស្ត្រាលីក៏ធ្លាប់បានជួបជាមួយឯកឧត្ដម នេត សាវឿន និយាយអំពីរឿងកងប្រជាការពារជាបុរសៗ ទៅបង្ក្រាបលើស្ត្រីជាអ្នកតវ៉ាហ្នឹង។
ប្រភព RFA ៖ https://bit.ly/2EF3ohC