សកម្មជនបរិស្ថានម្នាក់ គឺកញ្ញា ឡុង គន្ធា ចោទអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចខេត្តកំពង់ចាម ថា គំរាមកំហែង និងបំភិតបំភ័យដល់គ្រួសាររបស់នាង ដើម្បីដាក់សម្ពាធឲ្យកញ្ញាបញ្ឈប់សកម្មភាពតស៊ូមតិផ្នែកបរិស្ថាន។ ការលើកឡើងនេះ បន្ទាប់ពីយុវតី ឡុង គន្ធា ផ្សព្វផ្សាយនៅលើបណ្ដាញសង្គមថា នឹងធ្វើដំណើរថ្មើរជើង ចេញពីរមណីយដ្ឋានវត្តភ្នំ ឆ្ពោះទៅភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំជួបលោក នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា នេះ លើកបញ្ហាជុំវិញការលុបបឹងតាមោក ដែលនាំឲ្យមានផលប៉ះពាល់បរិស្ថាន បញ្ហាទឹកជន់លិចក្នុងរាជធានីភ្នំពេញ និងការបាត់បង់ជីវចម្រុះក្នុងបឹងធម្មជាតិមួយនេះ។
ប្រភព RFA ៖ https://bit.ly/352NGbq