ប្រពន្ធមន្ត្រីគណបក្សសង្គ្រោះជាតិខេត្តកំពង់ធំម្នាក់ ដែលកងសន្តិសុខខណ្ឌ៧មករា ចាប់ក្រវាត់លើផ្លូវកៅស៊ូបណ្ដាលឱ្យរបួសធ្ងន់ ក្នុងពេលតវ៉ាកាលពីថ្ងៃទី៤កញ្ញា បានប្ដេជ្ញាចិត្តចូលរួមសម្ដែងមតិស្វែងរកយុត្តិធម៌ឱ្យប្ដីលោកស្រីដោយមិនមានការរាថយឡើយ។ លោកស្រីបញ្ជាក់ថា ការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរកន្លងមកធ្វើឱ្យលោកស្រីនិងក្រុមស្ត្រីដទៃទៀត មានការឈឺចាប់ កាន់តែខ្លាំង ហើយពុះកញ្ជ្រោលចង់តវ៉ាដោយមិនមានការភ័យខ្លាចឡើយ។
ប្រភព RFA ៖ https://bit.ly/3k9nSyu