រដ្ឋមន្រ្តីការបរទេសនៃប្រទេសសមាជិកអាស៊ានកាលពីថ្ងៃទី០៩ និងទី១០ ខែសីហាបានជួបប្រជុំគ្នាលើកទី៥៣តាមរយៈវីដេអូខុនហ្វើរ៉េនដែលរៀបចំឡើងដោយប្រទេសវៀតណាម។ ក្នុងចំណោមប្រធានបទជាច្រើន បញ្ហារីករាលដាលនៃជំងឺកូវីដ១៩ នៅតែជាប្រធានបទក្តៅដែលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននេះមិនអាចមើលរំលងបាន។ ចំពោះមុខបញ្ហាកូវីដ១៩ រដ្ឋមន្រ្តីការបរទេសកម្ពុជាលោកប្រាក់ សុខុនបានស្នើទៅអាស៊ានឲ្យបង្កើត«ច្រករបៀងធ្វើដំណើរ» ដើម្បីសម្រួលដល់ដំណើរធុរកិច្ចនៅក្នុងតំបន់នេះ។
ប្រភព RFI ៖ https://bit.ly/33mtor7