បន្ទាប់ពីស្ថានទូតចិនប្ររចាំកម្ពុជានិងក្រុមហ៊ុន Union Development Group ឥឡូវនេះដល់វេនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC វិញម្ដង ដែលចេញមុខប្រតិកម្មចំពោះទណ្ឌកម្មរបស់អាមេរិកលើក្រុមហ៊ុន Union Development Group។ ក្រុមហ៊ុន Union Development Group ដែលបោះទុនវិនិយោគនៅខេត្តកោះកុង ភាគនិរតីនៃប្រទេសកម្ពុជា តាំងពីឆ្នាំ២០០៨។ នៅក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២០កញ្ញា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្ដែងការសោកស្ដាយចំពោះការដាក់ទណ្ឌកម្មរបស់អាមេរិក ដោយបញ្ជាក់ទៀតថា ការដាក់ទណ្ឌកម្មនេះ មិនត្រឹមតែបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចប៉ះពាល់ធ្ងន់ធ្ងរដល់ការវិនិយោគនៅកម្ពុជាទាំងមូលផងដែរ។
ប្រភព RFI ៖ https://bit.ly/3kAUku1