លោក ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍កាលពីថ្ងៃទី ២០ បានអនុម័តប្រគល់ សេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជណាចក្រកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដល់គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្ដិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន និងគណៈកម្មការនីតិកម្ម និងយុត្ដិធម៌នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្ដៃយ៍រដ្ឋសភាវិញ។
ប្រភព ភ្នំពេញប៉ុស្ដិ៍ ៖ https://bit.ly/3kmnUDS