ស្ត្រីជនជាតិខ្មែរម្នាក់ទៀត ធ្វើដំណើរពីសហរដ្ឋអាមេរិកដែលបន្តជើងហោះហើយនៅកូរ៉េ មកដល់កម្ពុជា កាលពីថ្ងៃទី១៦វិច្ឆិកា ត្រូវបានក្រសួងសុខាភិបាលធ្វើតេស្តឃើញវិជ្ជមាននៃជំងឺកូវីដ-១៩(COVID-១៩)។ អ្នកជំងឺកូវីដ-១៩ ទី៣០៤រូបនេះ មានវ័យ៤៩ឆ្នាំ ដែលមានអាសយដ្ឋាន នៅសង្កាត់បឹងកេងកង៣ រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៨វិច្ឆិកា នេះ។
ប្រភព ថ្មីៗ ៖ https://bit.ly/36N6ef0