ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ លោកសម រង្ស៊ី នៅថ្ងៃពុធនេះបានចេញមកចោទប្រកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញថា គ្រោងរៀបចំកាត់ក្តីលើមន្រ្តី និងសកម្មជនអតីតបក្សប្រឆាំងដោយមិនគិតពីបញ្ហាឆ្លងជំងឺកូវីដ១៩។ ការគ្រោងបើកសវនាការនេះ គឺខុសគ្នានឹងសវនាការសំណុំរឿងលោកកឹម សុខា ដែលត្រូវបានផ្អាកព្រោះតែបញ្ហាជំងឺឆ្លងមួយនេះ។ ការចោទប្រកាន់របស់លោកសម រង្ស៊ី នេះធ្វើឡើង បន្ទាប់ពីតុលាការក្រុងភ្នំពេញគ្រោងនឹងបើកសវនាការលើមន្រ្តី និងសកម្មជនអតីតបក្សប្រឆាំងនៅថ្ងៃទី២៥ និង ២៦ ខែវិច្ឆិកាខាងមុខនេះ។
ប្រភព RFI ៖ https://bit.ly/3nAdr9e