តំណាងសហគមន៍មានជម្លោះដីធ្លី ចំនួន ៣នាក់ទៀត បានបន្តចូលបំភ្លឺ នៅសាលាដំបូងខេត្តកោះកុង នៅថ្ងៃទី១៨ វិច្ឆិកា ពាក់ព័ន្ធនឹងរឿងញុះញង់ និងបរិហារកេរ្តិ៍។ ចៅក្រមស៊ើបសួរ បានសម្រេចបង្គាប់ឲ្យតំណាងសហគមន៍ ២នាក់ ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ អ្នកឃ្លាំមើលសិទ្ធិដីធ្លី ហៅការសម្រេចនេះថា ជាការគាបសង្កត់សិទ្ធិ និងបំភ័យពលរដ្ឋ កុំឲ្យហ៊ានតវ៉ាទាមទារដីធ្លី។
ប្រភព RFA ៖ https://bit.ly/3nOUrUD