សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសលោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៧ វិច្ឆិកា លើបទចោទចំនួន ៣ ករណីគឺបទរំលោភអំណាច បទបំពានធនធានធម្មជាតិ និងបទផ្តល់ និងប្រើប្រាស់ឯកសារក្លែងដោយអាជ្ញាធរ ដោយដាក់ពន្ធនាគារ ៧ ឆ្នាំ ពិន័យជាប្រាក់ចូលថវិការដ្ឋ ១០០ លានរៀល និងរឹបអូសដីចំនួន ៣ កន្លែង របស់លោកមកធ្វើជាសម្បត្តិរដ្ឋវិញ។
ប្រភព ភ្នំពេញប៉ុស្តិ៍ ៖ https://bit.ly/3lLSQ0X