អ្នកស្រលាញ់បរិស្ថាន និងធនធានធម្មជាតិ អំពាវនាវឲ្យយុវជនចូលរួមគាំទ្រ និងប្រើប្រាស់សិទ្ធិរបស់ខ្លួន ដើម្បីការពារបរិស្ថាននិងធនធានធម្មជាតិ ដែលកំពុងរងការបំផ្លាញពីសំណាក់អ្នកមានលុយនិងមានអំណាច។ ការអំពាវនាវនេះ នៅគ្រាដែលយុវជនចលនាមាតាធម្មជាតិ ៣នាក់ គឺលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញចាប់ដាក់ពន្ធនាគារជាបន្តបន្ទាប់ ដោយរងការចោទប្រកាន់ពីបទ ញុះញង់បង្ករភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលប្រឈមជាប់ពន្ធនាគារចំនួន២ឆ្នាំ។
ប្រភព RFA ៖ https://bit.ly/36Kz5k0