សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានអះអាងថា ខ្លួនតែងតែធ្វើការផ្សព្វផ្សាយនូវវិធានការនានារបស់ក្រសួងសុខាភិបាល និងក្រសួងការងារទៅដល់បណ្តារោងចក្រ សហគ្រាស និងកម្មករនិយោជិត ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ហើយក្នុងនោះដែររោងចក្រនីមួយៗក៏បានស្តុកទុកម៉ាស់សម្រាប់ត្រៀមផ្តល់ជូនកម្មករនៅពេលដែលមានការចាំបាច់រួចរាល់ផងដែរ។
ប្រភព ភ្នំពេញប៉ុស្តិ៍ ៖ https://bit.ly/2JIs6kt