ក្រសួងសុខាភិបាល នាព្រឹកនេះ បានប្រកាសពីលទ្ធផលវិជ្ជមាន១ទៀត ដែលជាស្ត្រីអាយុ២៦ឆ្នាំ អាសយដ្ឋាននៅខណ្ឌដូនពេញ។ គាត់ជាមិត្តភក្តិរបស់អ្នកជំងឺភេទប្រុសអាយុ៣៥ឆ្នាំ ម្នាក់ដែលតេស្តឃើញកាលពីថ្ងៃទី៨ ខែធ្នូ កន្លងមក។ នេះជាករណីទី៤០ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ខណៈការធ្វើតេស្តទូទៅឈានដល់ដំណាក់កាលទី៣នៅថ្ងៃទី១២ ខែធ្នូ។
ប្រភព ថ្មីៗ ៖ https://bit.ly/344dByh