លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ជូនដំណឹងទៅកាន់ថ្នាក់ដឹកនាំនិងសមាជិករដ្ឋសភា និង មន្ត្រីរាជការរដ្ឋសភា ថាអាចចូលធ្វើការបានវិញជាធម្មតា ក្រោយពីពួកគាត់ បានធ្វើតេស្ត៣លើក ដោយលទ្ធផលអវិជ្ជមានពីជំងឺកូវីដ-១៩ និងបានធ្វើចត្តាឡីស័ក១៤ថ្ងៃរួចមក។ លោក ឡេង ប៉េងឡុង បញ្ជាក់ថា ពួកគាត់ទាំងអស់ នឹងមិនតម្រូវឲ្យធ្វើតេស្តរកមេរោគកូវីដ-១៩ជាលើកទី៤នោះទេ។
ប្រភព ថ្មីៗ ៖ https://bit.ly/383bY4Z