អាកាសធាតុនៅកម្ពុជា នឹងចុះត្រជាក់រយៈពេល១សប្ដាហ៍ គឺចាប់ពីថ្ងៃទី១៦-២២ ខែធ្នូ ដោយសារជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន នឹងរំកិលចុះក្រោម ជាមួយនិងខ្យល់មូសុងឦសានបង្កើនល្បឿនបក់មកលើប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។ សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកបញ្ជាក់ថា បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងចុះត្រជាក់ដល់១៧អង្សា ខណៈនិងខេត្តនៅតំបន់វាលទំនាបកណ្តាល នឹងចុះត្រជាក់ដល់១៨អង្សា។ ចំណែកខេត្តជាប់សមុទ្រក៏ចុះត្រជាក់ដល់២០អង្សាដែរ។ ក្រៅពីអាកាសធាតុត្រជាក់ តំបន់ខ្លះ នៅមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ទៅមធ្យមផងដែរ។ ប្រភព ថ្មីៗ ៖ http://bit.ly/2Wm3YGV