យៈពេលជិតមួយឆ្នាំក្នុងវិបត្តិកូវីដ-១៩ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពីពន្ធដារ-អាករគ្រប់ប្រភេទចូលជាតិបានចំនួន២,៦៩៧លានដុល្លារ ស្មើជិត៩៥ភាគរយនៃផែនការ ខណៈក្រសួងសេដ្ឋកិច្ចរំពឹងទទួលបានត្រឹមតែ៨២,៣ភាគរយប៉ុណ្ណោះ។ ថ្លែងចេញពីកម្មវិធីស្តីពី «ការផ្តល់សេវា និងបច្ចុប្បន្នភាពព្រឹត្តិការណ៍ផ្សេងៗរបស់អគ្គនាយកដ្ឋានពន្ធដារ» នាព្រឹកថ្ងៃទី១៧ធ្នូ លោក គង់ វិបុល អគ្គនាយកពន្ធដារ បានអះអាងថា អគ្គនាយកដ្ឋានពន្ធដារនឹងប្រមូលប្រាក់ពន្ធបានលើស៩៥ភាគរយឬដល់ជិត១០០ភាគរយនៅបំណាច់ឆ្នាំ២០២០។
ប្រភព ថ្មីៗ ៖ http://bit.ly/3r45WKa