តំណាងអង្គការសង្គមស៊ីវិលចំនួន៥៣បានអះអាងថា ពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ដែលគ្រោងធ្វើនៅថ្ងៃទី ២០ ធ្នូ ខាងមុខនេះ គឺនៅរក្សាដដែល។ ក៏ប៉ុន្តែ អាចធ្វើឡើងនៅក្នុងទ្រង់ទ្រាយតូច និងចង្អៀតជាងមុន។ ការអះអាងនេះ គឺបន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញនៅថ្ងៃទី ១៧ ធ្នូនេះ បានស្នើសុំអោយអង្គការសង្គមស៊ីវិលចំនួន៥៣ស្ថាប័ន បន្តពន្យាពេលជាថ្មី ដោយសារតែព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៅមិនទាន់បញ្ចប់នៅឡើយ។
ប្រភព RFI ៖ http://bit.ly/3oYZVfR