ក្រសួងសុខាភិបាលថៃនៅថ្ងៃពុធទី២០មករានេះ បានចេញមកកំណត់ចង្អុលអំពីខេត្តដែលកំពុងរងការយាយីខ្លាំងពីការចម្លងនៃជំងឺកូវីដ១៩ រួមមានទាំងខេត្តសាមុតសាខនផងដែរ។ បើតាមអាជ្ញាធរថៃ ខេត្តសាមុតសាខន នឹងត្រូវដាក់ការឃ្លាំមើលយ៉ាងតឹងរ៉ឹងបន្ថែមទៀតទៅលើពលករដែលកំពុងធ្វើការនៅទីនោះ ដើម្បីគ្រប់គ្រងស្ថានការណ៍កូវី១៩ឲ្យបានប្រសើរ។ ក៏ប៉ុន្តែ មន្រ្តីផ្នែកពលករនៅអង្គការសង់ត្រាល់កម្ពុជា ថា អាជ្ញាធរគួរមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយ បន្ថែមលើវិធានការនេះ។
ប្រភព RFI ៖ http://bit.ly/2KtwaoO