តុលាការក្រុងភ្នំពេញបានចាប់ផ្ដើមដំណើរការជំនុំជម្រះក្តីមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់ តាំងពីចុងខែវិច្ឆិកា ឆ្នាំ២០២០ មក ប៉ុន្តែអំឡុងសវនាការរាល់លើក អាជ្ញាធរបានរឹតបន្តឹងសន្តិសុខជាខ្លាំង។ អាជ្ញាធរតែងរារាំង និងបំបែកការប្រមូលផ្តុំរបស់ពលរដ្ឋ ហើយពេលខ្លះឈានដល់ការប្រើហិង្សា និងចាប់ខ្លួនពលរដ្ឋដាក់ពន្ធនាគារទៀតផង។ អាជ្ញាធរលើកហេតុផលថា នេះជាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ក៏ប៉ុន្តែគណបក្សប្រឆាំង និងសង្គមស៊ីវិលចាត់ទុកថា នេះជាការរំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ និងធ្វើឡើងក្នុងទិសដៅនយោបាយជាក់លាក់។
ប្រភព RFA ៖ http://bit.ly/3o3LNRu