ដំណើរការផលិតប្រេងនៅតំបន់ប្លុកA កំពុងដំណើរការយ៉ាងមមាញឹកដោយមិនមានឧបសគ្គអ្វីទាំងអស់ ក្រោយការប្រកាសទទួលបានដំណក់ប្រេងដំបូងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងខែធ្នូឆ្នាំ២០២០ កន្លងទៅ។ លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល ថ្លែងថា កម្ពុជាមិនទាន់មានរោងចក្រចំរាញ់ប្រេងឆៅនៅឡើយ ដោយប្រេងឆៅដែលបូមបាន ត្រូវលក់ចេញទៅក្រៅ ហើយកម្ពុជាត្រូវនាំប្រេងដែលចំរាញ់ហើយចូលពីប្រទេសជិតខាងវិញ។ ការណ៍នេះ ធ្វើឲ្យប្រទេសកម្ពុជានៅតែជាប្រទេស ដែលនាំប្រេងឥន្ធនៈចូល និងត្រូវគោរពតាមតម្លៃទីផ្សារប្រេងអន្តរជាតិដដែល។
ប្រភព RFI ៖ http://bit.ly/35ZgjWR