កម្ពុជាបន្តរកឃើញវិជ្ជមាននៃជំងឺកូវីដ-១៩(COVID-19) លើស្ត្រីខ្មែរចំនួន៥នាក់ទៀត ដោយក្នុងមាន៤នាក់ ជាពលករធ្វើដំណើរមកពីប្រទេសថៃ និង១នាក់ទៀត បានធ្វើដំណើរមកពីអាមេរិក។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី២១មករា ការរកឃើញកូវីដ-១៩ លើស្ត្រីទាំង៥រូប បានធ្វើឱ្យកម្ពុជា កើនចំនួនអ្នកឆ្លងជំងឺនេះ ដល់៤៥៣នាក់ហើយ។
ប្រភព ថ្មីៗ ៖ https://bit.ly/2XYuO8N