ចោរបច្ចេកវិទ្យា(Hackers) កំពុងវាយប្រហារប្រជាពលរដ្ឋតាមរយៈផ្ញើសារខ្លីៗ(SMS)លើទូរសព្ទដៃ ឬសារអ៊ីម៉ែល ដោយមានខ្លឹមសារថា«Your bank account has been logged in through platform, please verify again to protect your rights »ដោយមានភ្ជាប់ជាមួយនឹងឈ្មោះដែន (Domain Name) ដែលស្រដៀងនឹងឈ្មោះធនាគាររបស់លោក-អ្នក។ ដើម្បីកុំឱ្យHackers ចូលក្នុងគណនីធនាគារ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានព្រមានដល់ពលរដ្ឋ កុំចុចលើតំណរភ្ជាប់«ឈ្មោះដែន» នេះ។
ប្រភព ថ្មីៗ ៖ https://bit.ly/3sOtR19