អតីតតំណាងរាស្ត្រជាប់ឆ្នោតបក្សប្រឆាំងម្នាក់ គឺ`លោក អ៊ូ ច័ន្ទរ័ត្ន ឲ្យដឹងថា លោក គ្រោងបង្កើតគណបក្សថ្មី នៅចុងខែមករានេះ ហើយ លោក ចង់ឃើញប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានលទ្ធភាពចូលរួមប្រឡូកឆាកនយោបាយឡើងវិញ ហើយដឹកនាំគណបក្សថ្មីនេះ។ អ្នកវិភាគ យល់ថា គោលបំណងរបស់លោក អ៊ូ ច័ន្ទរ័ត្ន មិនអាចធ្វើទៅរួចនោះទេ ហើយបើទោះជាអាច ក៏មិនទទួលបានប្រជាប្រិយភាព និង នៅតែគ្មានលទ្ធភាពដោះស្រាយវិបត្តិនយោបាយដដែល។
ប្រភព RFA ៖ http://bit.ly/2KKy8