អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន បានប្រកាសនៅថ្ងៃចន្ទនេះថា «គណបក្សកែទម្រង់កម្ពុជា» នឹងក្លាយជាឈ្មោះបក្សនយោបាយថ្មីមួយ ដែលលោកបានគ្រោងបង្កើតរាប់ខែមកហើយ តាំងពីបានសុំសិទ្ធិធ្វើនយោបាយពីអាជ្ញាធរកម្ពុជាវិញមក។