ស្រ្តីជាប់ចោទម្នាក់បានស្នើសុំឱ្យតុលាការកំពូលដោះលែងខ្លួនពីពន្ធនាគារក្នុងពេលកំពុងសវនាការនៅថ្ងៃទី ២៥ មករានេះ បន្ទាប់ពីត្រូវតុលាការថ្នាក់ក្រោមផ្តន្ទាទោសដាក់ពន្ធនាគារ ៧ ឆ្នាំក្នុងសំណុំរឿងសញ្ចារកម្ម ករណីឲ្យកូនឈ្នួលមិនទាន់គ្រប់អាយុ ៣ នាក់ ក្នុងចំណោម ៤ នាក់ រួមភេទជាមួយភ្ញៀវ ប្រព្រឹត្តនៅសង្កាត់ស្ទឹងមានជ័យ កាលពីឆ្នាំ ២០១៧។