មុខជំនាញSTEM (បច្ចេកវិទ្យា វិទ្យាសាស្ត្រ វិស្វកម្ម និងគណិតវិទ្យា) ជាមុខវិជ្ជាដ៏សំខាន់ ដែលអាចជំរុញឲ្យកម្ពុជា ឆ្ពោះទៅរកប្រព័ន្ធបច្ចេកវិទ្យាទំនើប ប្រកបដោយប្រសិទ្ធភាព និងគុណភាព។ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបែបនេះនៅក្នុងពិធីបើកមហាស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជាប្រចាំឆ្នាំលើកទី១៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៩ ខែមករា។