ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន២នាក់ទៀត ដែលម្នាក់ជាអ្នកដំណើរពីប្រទេសថៃ និងម្នាក់ទៀតជាអ្នកដំណើរពីប្រទេសឥណ្ឌូណេស៊ី។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល ក៏បានឲ្យដឹងដែរថាមានអ្នកជំងឺ៣នាក់បានជាសះស្បើយ។ បច្ចុប្បន្ន កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៤៦០ករណី ក្នុងនោះ សះស្បើយ ៤១២នាក់ ហើយមានអ្នកជំងឺចំនួន ៤៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។