សហជីព និងបុគ្គលិកក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជានៅខេត្តសៀមរាបប្រកាន់ជំហរបន្តការតវ៉ា និងគ្រោងដាក់ពាក្យបណ្តឹងទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាថ្មី ដោយស្នើឱ្យជួយអន្តរាគមន៍ករណីក្រុមហ៊ុន ដែលពួកគេថាបានរំលោភបំពានសិទ្ធិបុគ្គលិក និងច្បាប់ការងារ ក្រោយពីក្រុមហ៊ុនបានបញ្ឈប់ពួកគេពីការងារក្រោមហេតុផលរងវិបត្តិកូវីដ ១៩។