មន្ត្រីជាន់ខ្ពស់គណៈឱសថការីជាតិ នៃក្រសួងសុខាភិបាល បានជំរុញឱ្យឱសថការីទាំងអស់ដែលកំពុងប្រកបរបរវិជ្ជាជីវៈ ត្រូវបន្តគោរពច្បាប់ និងអភិវឌ្ឍន៍វិជ្ជាជីវៈរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ មន្ត្រីនៃគណៈឱសថការីជាតិ ក៏បានណែនាំដល់ឱសថការីទាំងអស់ មិនត្រូវល្មើសច្បាប់វិជ្ជាជីវៈឡើយ ។មិនដូច្នោះទេ ពួកគេនឹងត្រូវប្រឈមមុខច្បាប់ជាក់ជាមិនខាន។