សាលាដំបូងរាជធានីភ្នំពេញពន្យារពេលសវនាការសំណុំរឿង អ្នកវិភាគនយោបាយ លោក គឹម សុខ បទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម។ អ្នកឃ្លាំមើលសិទ្ធិមនុស្សជំរុញតុលាការឱ្យទម្លាក់បទចោទ ជាជាងបើកសវនាការ ព្រោះការលើកឡើងកន្លងមក ជាសេរីភាពសម្ដែងមតិរបស់ពលរដ្ឋ។