មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មកាលពីថ្ងៃទី២១ មករាកន្លងទៅនេះ បានចុះទៅពិនិត្យមើលក្រុមហ៊ុនចំនួន៤ ដែលមានទីទាំងនៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ដែលកំពុងសាងសង់ ដើម្បីពិនិត្យមើលហេដ្ឋារចនាសម្ពន្ធសម្លាប់មេរោគ និងរោងចក្រវេចខ្ចប់ផ្លែស្វាយសម្រាប់នាំចេញ ដើម្បីឆ្លើយតបតាមលក្ខខណ្ឌផ្លែឈើអនាម័យរបស់ប្រទេសចិន។