ដើម្បីលើកកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មានឲ្យសមស្របតាមស្តង់ដាអន្តរជាតិ អង្គការយូណេស្កូបានសម្ពោធសៀវភៅ ២ ក្បាលជាភាសាខ្មែរ គឺសៀវភៅណែនាំស្តីពីសុវត្ថិភាពអ្នកសារព័ត៌មាន និងសៀវភៅកូវីដ ១៩ ស្តីពីតួនាទីរបស់តួអង្គក្នុងប្រព័ន្ធយុត្តិធម៌ក្នុងការការពារ និងលើកកម្ពស់សិទ្ធិសេរីភាពបញ្ចេញមតិដែលពិធីនេះធ្វើនៅសណ្ឋាគារឡឺរ៉ូយ៉ាល់ពីថ្ងៃទី ២៥ មករា។