គិតត្រឹមឆ្នាំ២០១៩ កម្ពុជាមានប្រជាជនសរុបជាង ១៥.៥លាននាក់ និងមានអត្រាកំណើនប្រជាជនជាមធ្យមប្រចាំឆ្នាំ១.៤%។ នេះបើយោងតាមរបាយការណ៍ជាតិស្តីពីលទ្ធផលចុងក្រោយជំរឿនទូទៅប្រជាជនកម្ពុជាឆ្នាំ២០១៩ ដែលផ្សាយជាផ្លូវការនៅថ្ងៃទី២៦ ខែមករានេះ។ ទិន្នន័យជំរឿនក៏បង្ហាញថា ទៅថ្ងៃអនាគតកម្ពុជាជាប្រទេសមានប្រជាជនវ័យចាស់ច្រើន។