កម្ពុជា ត្រៀមទិញវ៉ាក់សាំងកូវីដ-១៩ ប្រមាណ២០លានដូស ។ ប៉ុន្តែក្នុងនោះកម្ពុជា នឹងទទួលបានជំនួយវ៉ាក់សាំងពីបរទេស ១១លានដូស សម្រាប់យកមកប្រើប្រាស់ចាក់ការពារប្រជាពលរដ្ឋ។ នេះបើតាមលោក វង្ស៊ី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។