គិតមកដល់ថ្ងៃពុធនេះ សាលាដំបូងរាជធានីភ្នំពេញមិនទាន់ឆ្លើយតបថាបើកឡើងវិញ ឫបន្តពន្យារពេលសវនាការលោកកឹម សុខា តាមការស្នើសុំរបស់ក្រុមមេធាវីលោកកឹម សុខានៅឡើយទេ។ បញ្ហានេះ ត្រូវបានអង្គការសិទ្ធិមនុស្សនៅកម្ពុជាមើលឃើញដូចៗគ្នាថា អាចជាប់ពាក់ព័ន្ធនឹងបញ្ហានយោបាយទើបមិនទាន់សម្រេចបែបណាយ៉ាងនេះ។ ប៉ុន្តែក្រសួងយុត្តិធម៌កម្ពុជាបានច្រានចោលការចោទប្រកាន់នេះ ដោយអះអាងថា សំណុំរឿងលោកកឹម សុខា មិនមែនជាសំណុំរឿងពិសេសដែលត្រូវបើកសវនាការមុនគេនោះទេ។